ទីតាំង​ទូហ្គេម​ផ្ទះ​លក់អេតចាយ​ (ដីឡូតិ៍​) ផ្លូវ​លេខ​៧៨C ក្នុង​​សង្កាត់ស្ទឹងមានជ័យ​ទី​១ នៅតែបន្ត​បើកលេង​យ៉ាងគឃ្លើន​សមត្ថកិច្ច​មិន​មានវិធានការណ៍បង្ក្រាប​

ភ្នំពេញ ៖ ទីតាំង​ទូហ្គេ​ម​មួយកន្លែង​ស្ថិតនៅផ្ទះទិញ​លក់អេតចាយ​ (ដីឡូតិ៍) ស្ថិតនៅផ្លូវ​លេខ​៧៨C សង្កាត់​ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នៅតែបន្ត​បើកលេង​ជារៀង​រាល់ថ្ងៃ​ គ្មាន​សមត្ថកិច្ច​ណា​មក​ធ្វើការបង្ក្រាប​ទាល់តែសោះ​ ហាក់ដូចជាបណ្ដែត​បណ្ដោយ​ខ្លាំង​មែនទែន​។

បើតាម​ប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ឲ្យដឹងថា ៖ ទីតាំងខាងលើនេះសំបូរទៅដោយអ្នកញៀនល្បែង ជាក្មេងស្ទាវ ក្មេងទំនើង និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលបានលេងជាប្រចាំថ្ងៃគ្មានខ្លាចសមត្ថកិច្ចសូម្បីតែបន្ដិច។ សូម្បីតែប្រសាសន៍អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅតែគ្មានប្រសិទ្ធភាពសម្រាប់ទីតាំងនេះ ព្រោះតែកន្លែងនេះបានបើកលេងយ៉ាងសេរីជាទីបំផុតដុះស្លែរាប់ឆ្នាំទៅហើយ។

គួរ​រំលឹក​ថា ៖ កាលពីថ្ងៃទី​២០​ ខែមិថុនា ឆ្នាំ២០១៩​ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំង​អស់នៅទូទាំងខណ្ឌទាំង១៤ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅទទួលបានដោយភាពកក់ក្តៅ និងភាពសុខសាន្ត។ ការ​បង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធាន​ការផ្សេងទៀត​ ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់ដាក់បទបញ្ជាដល់មន្ត្រីនគរបាលក្រោមឱវាទត្រូវមានវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងអស់នៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋសូមសំណូមពរដល់ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ មេត្តាបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំង៣ខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថិភាពស្របគោលការណ៍របស់រាជរដ្ឋាភិបាលទាំង៩ចំណុច៕

Author:

Leave a Reply

Your email address will not be published.