ខេត្តកណ្តាល ៖ កម្មករកម្មការនីរាប់រយនាក់ ក្នុង​រោងចក្រ ” ក្រុមហ៊ុនស្យុងយឹន(ខេមបូឌា)ប៊ីថិកស្ថាយ៏​” ហៅរោងចក្រយក្ស ដែលស្ថិតនៅក្នុងភូមិព្រែកត្រែង

បន្ដធ្វើកូដកម្មតវ៉ាបើកប្រាក់ខែ ក្រោយរោងចក្រ ’’ក្រុមហ៊ុនស្យុងយឹន(ខេមបូឌា)ប៊ីថិកស្ថាយ៏’’ ដាក់មេប្រូចបាត់ទៅ

ខេត្តកណ្តាល ៖ កម្មករកម្មការនីរាប់រយនាក់ ក្នុង​រោងចក្រ ” ក្រុមហ៊ុនស្យុងយឹន(ខេមបូឌា)ប៊ីថិកស្ថាយ៏​” ហៅរោងចក្រយក្ស ដែលស្ថិតនៅក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានបន្តធ្វើកូដកម្មតវ៉ា ខណះខាងថៅកែរោងចក្រ មិនបានបើកប្រាក់ ខែចំនួន២ខែ (តុលា-វិច្ឆិកា) និងប្រាក់បំណាច់ឆ្នាំ ដោយសន្យាម្តងថ្ងៃនេះម្តងថ្ងៃនោះ រីឯការងារមិនដឹងថាបិទឬ បើក ហើយក៏គ្មានព័ត៌មានណាមួយអោយប្រាកដ​។

កម្មករ កម្មការនីទាំងអស់នៅរោងចក្រខាងលើនេះ បានសំណូមពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត មេត្តាជួយពួកគាត់ផងៗ ដើម្បីអោយខាងថៅកែរោងចក្រ មួយនេះ គោរព​​ច្បាប់ការងារ និងផ្តល់ប្រាក់​ខែអោយបានទៀតទាត់ ទោះមិនបានបើកកន្លះខែម្តងក៏ដោយ គឺសុំអោយតែបើកប្រាក់ខែ អោយបានត្រឹមត្រូវ ព្រមទាំងប្រាក់បំណាច់ឆ្នាំ ទៅតាមច្បាប់បានកំណត់ផងចុះ៕

Author:

Leave a Reply

Your email address will not be published.