អ្នកនឹង​ភ្ញាក់ផ្អើល​បំផុត​ពេល​ដឹង​ពី​ប្រសិទ្ធភាព​ព្យាបាល​មហារីក​របស់​ទំពាំង​បារាំង​

ទំពាំង​បារាំង​មាន​ផ្ទុក បរិមាណ​ជីវជាតិ​ដ៏​ខ្ពស់ វា​មានឈ្មោះ វិទ្យាសាស្ត្រ​ថា Asparagus Officinalis ។ ពេល​ដើម​ទំពាំង​បារាំង​មាន​ប្រវែង​ពី ១៥​ទៅ​២០​សង់ទីម៉ែត្រ ហើយ​គល់ ទំពាំង​មាន​វិ​ជ្ជ​មាត្រ​ប្រមាណ​២​សង់​ទី ម៉ែត្រ ជា​ពេល​បរិមាណ​ជីវជាតិ​ក្នុង ទំពាំង​មាន​ច្រើន​បំផុត ។​
​ ​
•​ប្រសិទ្ធភាព​របស់​ទំពាំង​បារាំង​ក្នុងការ​បង្ការ និង​ព្យាបាល​មហារីក​
​ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ក្នុង​ទំពាំង​បារាំង​មាន​ផ្ទុក​យ៉ាងច្រើន​នូវ សារជាតិ glutathione (GSH) ដែលមាន លក្ខណៈពិសេស​ប្រឆាំង​តប​នឹង​ជំងឺ មហារីក ។​
​ ​
​ការស្រាវជ្រាវ​បង្ហាញថា កោសិកា T របស់​សរីរាង្គ​នឹង​កើនឡើង ដោយសារ​ជាតិ glutathione ជួយ សម្រួល​ប្រព័ន្ធ​ភាពស៊ាំ ផ្តើម​ពី​នោះ​លើក កម្ពស់​លទ្ធភាព​ប្រឆាំង​ទប់ទល់​ការ វាយប្រហារ​របស់​ជំងឺ​តម្កាត់ ។​
​ ​
Glutathione នឹង​ជួយ​កម្ចាត់ សារជាតិ​បង្ក​មហារីក និង​ការពារ​ទប់ទល់​ជាតិពុល​របស់ កោសិកា ។​
​ ​
​ម្យ៉ាងវិញទៀត អាស្រ័យ ដោយ​បរិមាណ​វីតាមីន A, C និង Selen ដ៏​ច្រើន ហេតុនេះ​ទំពាំង បារាំង​អាចជួយ ទប់ស្កាត់​មហារីក​ប្រសិទ្ធភាព ។​
​ ​
​ក្រៅពីនេះ ទំពាំង​បារាំង​ក៏​អាច ប្រឆាំង​រលាក​អាស្រ័យ​ដោយ​ផ្ទុក​ប្រភព វីតាមីន K រួម​នឹង​វីតាមីន B1, B2 និង B3 ជួយ​កសាង​ប្រព័ន្ធ​ឆ្អឹងសន្លាក់​រឹងមាំ ។​
​ ​
•​វិធី​ប្រើ​ទំពាំង​បារាំង ចំពោះ​អ្នក​កំពុង​ព្យាបាល​មហារីក​
​ទំពាំង​បារាំង​អាច​កែច្នៃ​ជា ម្ហូប​ច្រើនយ៉ាង ដូចជា​ចំហុយ​, អាំង​, ស៊ុប​, ឆា​…​ប៉ុន្តែ​ចំពោះ​អ្នក​កំពុង ព្យាបាល មហារីក​វិធី​កែច្នៃ​ទំពាំង​បារាំង​ត្រូវ ងាយៗ និង​អាចឱ្យ​សរីរាង្គ​ស្រូបយក ងាយស្រួល ដោយ​អាច​កែច្នៃ​តាម​ពីរ របៀបៈ​

-​របៀប​ទី​១: ចំហុយ និង​កិនៈ យក​ទំពាំង​ចំហុយ​ឱ្យ​ឆ្អិន​ល្អ (​ពេល ចំហុយ​ត្រូវ​បិទ​គម្រប​ឱ្យ​ជិត​), បន្ទាប់មក យក​វា​ទៅ​កិន​ជា​ម្សៅ រួច​ទុក​ក្នុង​ទូ ទឹកកក​សម្រាប់​ប្រើ​ក្នុង​រង្វង់​មួយ​ទៅ​ពីរ ថ្ងៃ ។ ក្នុង​មួយថ្ងៃ គួរ​ទទួលទាន​ពីរដង​, ម្តង​បួន​ស្លាបព្រា​បាយ ។​

-​របៀប​ទី​២: កៀប​យក​ទឹកៈ យក​ទំពាំង​ស្រស់​កៀប​ជាមួយ​ផ្លែ​ប៉ោម​, ក្រូច ឬ ម្នាស់ ដូចជា​ភេសជ្ជៈ​ម្យ៉ាង សម្រាប់​ទទួលទាន​រាល់ថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ​

Author:

Leave a Reply

Your email address will not be published.