នៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស មានការចែកជូននូវសំភារៈសិក្សាមួយចំនួនរួមមាន កង់ សៀវភៅ ប៉ិច ស្បែកជើង និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សដែលខ្វះខាត

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព•ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស មានការចែកជូននូវសំភារៈសិក្សាមួយចំនួនរួមមាន កង់ សៀវភៅ ប៉ិច ស្បែកជើង និងថវិកាមួយចំនួន

ចែកជូនដល់សិស្សានុសិស្សដែលខ្វះខាត និងខ្វះមធ្យោបាយធ្វើដំណើរដែលជាអំណោយសប្បុរសធម៌របស់ បងវរសេនីយ៏ត្រី កែវផា និងលោកស្រី កែវ នីតា រួមជាមួយនិង បងវរសេនីយ៏ទោ សានកក្កដា និងលោកស្រី ហួត ពៅ
លោក ផន សុភា និង លោក ស្រី ចន ស្រីនូ ។

ក្នុងឱកាសនោះដែរ លោក អោ សុមនី ដែលជានាយកសាលាបានថ្លែងសារជូនទៅកាន់ម្ចាស់អំណោយយ៉ាងទឹកមុខសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងបំផុត ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ម្ចាស់អំណោដោយបានចំណាយកំលាងកាយ កំលាំងចិត្ត និង ថវិកាផ្ទាល់ខ្លួនចុះមកដល់សាលាផ្ទាល់ដោយមិនគិតពីការនឿយហត់ ជាចុងដោយលោកក៏ជូនបានជូនពរដល់អស់លោក លោកស្រី ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្រុមគ្រូសារ ។

Author:

Leave a Reply

Your email address will not be published.