អគ្គនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមបកស្រាយជុំវិញការចោទប្រកាន់គ្មានវត្ថុតាងថា

#អគ្គនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមបកស្រាយជុំវិញការចោទប្រកាន់គ្មានវត្ថុតាងថា ៖ ក្រុមហ៊ុនធ្វើផ្លូវដើម្បីដូរយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន (ខេត្ដកណ្ដាល) ៖ លោកនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» លោក ពោច សួរ សូមជម្រាបសាធារណៈជនថា ៖ លោកសូមធ្វើការបំភ្លឺ និងបដិសេធចំពោះការចោទប្រកាន់ដោយគ្មានវត្ថុតាងថា លោកបានធ្វើផ្លូវជូនរដ្ឋ ដើម្បីដោះដូរយកដីជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលស្ថិតនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។

បើតាមលោក ពោច សួរ នាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» បានឲ្យដឹងថា ៖ ខ្ញុំបាទ ពោច សួរ នាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមធ្វើការស្រាយបំភ្លឺជុំវិញការចោទមិនមានភស្តុតាង ដីដូរដីមិនមែនធ្វើផ្លូវដូរដីដូចការចោទរបស់ពួកប្រឆាំងឡើយ។ ១-ខ្ញុំបាទបានទិញដីស្របច្បាប់ពីឈ្នោះ ស្រុីន ធី ដោយមានការបង់ពន្ធ​ផ្ទេសិទ្ធិតាមច្បាប់រួចរាល់ ទីតាំងស្ថិតនៅភូមិ​អន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។​

២-ខ្ញុំបាទបានទិញដីពីឈ្មោះ ប៉ិច លាងសេង និងឈ្មោះ ឡោ ស្រីនាង មានព្រំជាប់គ្នាមានទំហំ (2190) ម៉ែត្រក្រឡា ដោយទីតាំងដីនេះជាប់ និងខ្ទមអ្នកតាស្ងួនជាប់នៅមាត់ត្រពាំងភូមិបឹងក្រចាប់ជើង​ដីនេះជាអំណោយរបស់រដ្ឋតាំងពីឆ្នាំ1987មកម្លេះ។ ក្រោយពីបានធ្វើលិខិតនិងកិច្ចសន្យាទិញលក់ផ្ទេសិទ្ធិមកខ្ញុំបាទស្រាប់តែលោក គ្រុយ ឈាងលីន ដែលជាមេភូមិបឹងក្រចាប់ជើង​ លោកបានបបួលខ្ញុំដូរដីដែលខ្ញុំបានទិញពី ប៉ិច លាងសេង និងដី​ ឡោ ស្រីនាង ជាមួយដីរួមភូមិបឹងក្រចាប់ជើងដែលមានព្រំជាប់ដីខ្ញុំបាទ ដែលទិញពីលោក ស្រុិន ធី គឺដូរទំហំប៉ុនគ្នា (2190) ម៉ែត្រក្រឡា និងទំហំ (2190) ម៉ែត្រក្រឡា ដោយលោក គ្រុយ ឈាងលីន មេភូមិបឹងក្រចាប់ជើងគាត់បានប្រជុំប្រជាជនក្នុងភូមិបឹងក្រចាប់ជើងមួយចំនួននិងក្រុមការងារ​អភិវឌ្ឍន៍​ភូមិមុនពេលដោះដូរ (មានស្នាមមេដៃ) ការដោះដូរនេះ គឺមានផលចំណេញទាំងអស់គ្នា ដែលខ្ញុំបាទបានដីជាប់ព្រំគ្នាជាផ្ទៃដីតែមួយ ដែលខ្ញុំបានទិញពីឈ្មោះ ស្រ៉ិន ធី​។​

ដោយឡែកមេភូមិបឹងក្រចាប់ជើង បានពង្រីកទីតាំងលោកតាស្ងួន និងបានកំណត់ព្រំដីរួមភូមិរវាងភូមិបឹងក្រចាប់ជើង និងភូមិអន្លុងដោយគាត់អះអាងថា ក្រោយពេលធ្វើផ្លូវជាតិ8A ប្រជាជនដែលរស់នៅតាមមាត់ត្រពាំងដីរួមភូមិបឹងក្រចាប់នេះចេះតែទន្រ្ទានចូលមកដោយការលួចចាក់ដី។​ លក្ខខណ្ឌ​នៃការដោះដូរ និងការស្នើសុំរបស់លោក គ្រុយ ឈាងលីន មេភូមិបឹងក្រចាប់ជើង​រួមក្រុមការងារ​អភិវឌ្ឍន៍​ភូម បានឲ្យខ្ញុំបាទ ធ្វើសាលាបុណ្យនៅខ្ទមលោកតាស្ងួន (8mx15m) រួមនិងធ្វើរបងពទ្ធ័ជុំវិញចាក់ដីកម្ពស់2ម៉ែត្រការពារលេចទឹកចំណាយប្រាក់ (15.000$) ធ្វើសាលាបុណ្យភូមិបឹងក្រចាប់ជើង ចំណាយប្រាក់ចំនួន​ (25.000$) ប្រឡាយទឹកមានប្រវែង450ម៉ែត្រ ចំណាយប្រាក់អស់ចំនួន (5.000$) ទំនប់ទឹក150ម៉ែត្រអស់ចំណាយប្រាក់អស់​(3.500$) (សរុបថវិការ48.500$ បួនមុឺនប្រាំបីពាន់ប្រាំរយដុល្លាគត់)។ ចំពោះសមិទ្ធផល​បាន70% រួមនិងកំពង់ធ្វើបន្តរាល់ថ្ងៃនេះ ចំពោះការជុសជុល4ខ្សែប្រវែងសរុបមាន2.200ម៉ែត្រចាក់ដីក្រាលថ្មចំណាយប្រាក់ សារុប (25.000$) ពីមុឺនប្រាំពាន់ដុល្លាគត់វាមិនមែនជាការដោះដូរដី តាមការចោទរបស់អ្នក​សារព័ត៌មាន​មួយចំនួននោះឡើយ សូមមេត្តាជ្រាបថា ៖ «ខ្ញុំធ្វើដើម្បីតបស្នង​សងគុណដល់សន្តិភាព​តែប៉ុណ្ណុះបាទ»៕

Author:

Leave a Reply

Your email address will not be published.