រថយន្តកុងតឺន័រមួយគ្រឿងបុកប៉ះនិងម៉ូតូ បណ្តាលឲ្យឆាប់ឆេះជាអគ្គីភ័យ និងមនុស្សម្នាក់រងរបួសស្រាល.!

(ខេត្តព្រះសីហនុ)៖ មានករណីអគ្គីភ័យមួយកើតឡើង ផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចចំណោទអូរត្រាវ បណ្តាលមកពីរថយន្តកុងតឺន័របុកប៉ះជាមួយម៉ូតូ បង្ករជាអគ្គីភ័យ បែបនេះតែម្តង នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។
តាមការបញ្ជាក់ពីសម្ថកិច្ចបានឲ្យដឹងថា ក្នុងករណីខាងលើនេះ បណ្តាលឲ្យបុរសម្នាក់ ភាគីខាងម៉ូតូបានរងរបួសស្រាល ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យ និងភាគី តាកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុ ៕

Author:

Leave a Reply

Your email address will not be published.