មានករណីបាញ់សម្លាប់យុវជនម្នាក់​ បន្ទាប់ពីកេីតមានជម្លោះមួយប្រាវ ដោយមិនដឹងមូលហេតុ​ នៅមុខធនាគារABA ក្រោមស្ពានអាកាសផ្សារដីហុយ

រាជធានីភ្នំពេញ ÷ ខណ្ឌសែនសុខ​ ខ្មាន់កាំភ្លើង​ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ​ ឃាត់ខ្លួនបានភ្លាមៗ​ ខណៈសពយុវជនដែលស្លាប់​ មានកាន់កាំបិតជាប់ដៃផងដែរ​ បង្កការភ្ញាក់ផ្អេីល​យ៉ាងខ្លាំង​ នាម៉ោង០៩:១០នាទីយប់​ ថ្ងៃទី០៦ ខែមេសា​ ឆ្នាំ២០២១នេះ​ ។
សាក្សីដែលឃេីញហេតុការណ៍ប្រាប់ថា​ ដំណើររឿងនេះ គឺមានបុរសពីនាក់ឈ្លោះគ្នា ប្រកែកគ្នាពេញហ្នឹង ហើយបុរសជាគូកនបានរត់បាត់ម្នាក់ ហើយជនរងគ្រោះដែលកាន់កាំបិត គាត់នៅមានភ្លើងកំហឹង គាត់ក៏ទៅរករឿងសមត្ថកិច្ចដែលគាត់កំពុងបំពេញការងារយាមកាមនៅទីនោះ ! ហើយជនរងគ្រោះមិនដឹងជាបានកាំបិតមកពីណា? ក៏ទៅរករឿងសមត្ថកិច្ចម្នាក់នោះ ហើយខាងសមត្ថកិច្ចគាត់បានបាញ់គំរាមចំនួនពីគ្រាប់ កុំអោយជនរងគ្រោះដើរចូល តែជនរងគ្រោះមិនខ្លាច ក៏សមត្ថកិច្ចសម្រេចចិត្តបាញ់ចំ ពោះ ដើម្បីការពារខ្លួនតែជាអកុសល​បណ្ដាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិត នេះជាដំណឹងបឋមដែលក្រុមការងារ​ខ្មែរអីុប៊ូក (KHMEREBOOK NEWS) ទទួលបាន​មុននេះបន្តិច​ ទោះជាយ៉ាងណាក៏ដោយ​សមត្ថកិច្ចខណ្ឌសែនសុខ​ កំពុងធ្វេីការតាមជំនាញ​ ។ព័ត៍មានបឋម

Author:

Leave a Reply

Your email address will not be published.