គួរឲ្យសរសើរ! សិង្ហបុរីគ្រោងហាមឃាត់ការលក់ភ្លុកដំរីទាំងស្រុង ព្រោះហេតុផល១

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាឧទ្យានជាតិរបស់ប្រទេសសិង្ហបុរី នឹង​ហាម​ប្រាម​ការ​លក់​ភ្លុក​ដំរី​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ឆ្នាំ ២០២១។ ក្រោយ​ការ​ប្រឹក្សា​រយៈ​ពេល ២​ឆ្នាំ​ជាមួយ​នឹង​ក្រុម​ក្រៅ​រដ្ឋាភិបាល និង​អ្នក​លក់​ភ្លុក​ដំរី រដ្ឋាភិបាល​បាន​បង្កើត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។ សម្រាប់​អ្នក​ដែល​ហ៊ាន​ប្រព្រឹត្ត​ល្មើស អាច​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​រហូត​ដល់​មួយ​ឆ្នាំ និង​រង​ពិន័យ​ធ្ងន់ធ្ងរ។ ចំណែក​ឯ​អ្នក​ជួញ​ដូរ​វិញ អាច​ធ្វើ​ការ​បរិច្ចាគ​ភ្លុក​ដំរី​ដែល​នៅ​សេសសល់​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោយ​ពេល​ច្បាប់​ថ្មី​ចូល​ជា​ធរមាន។

គួរ​ឲ្យ​ដឹង​ថា ការ​ជួញ​ដូរ​ភ្លុក​ដំរី​ខុសច្បាប់​ជា​សកល ត្រូវ​បាន​ហាម​ឃាត់​ចាប់​តាំង​ពី​ឆ្នាំ ១៩៨៩​មក ក្រោយ​ពេល​ដែល​ចំនួន​ដំរី​អាហ្វ្រិក​ធ្លាក់​ចុះ​យ៉ាង​គំហុក​មក​នៅ​ត្រឹម​ជាង ៦០​ម៉ឺន​ក្បាល​ប៉ុណ្ណោះ​នៅ​ចុង​ទសវត្ស​ទី ៨០។

Author:

Leave a Reply

Your email address will not be published.